បើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី ២៤ ខែកក្កដា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការ រកឃើញករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៨៦០នាក់ ខណៈឣ្នកជាសះស្បើយ ចំនួន ១,០៧៤នាក់ និងករណីស្លា.ប់ ៣២ នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៨៦០ នាក់ទៀត ជាសះស្បើយ ១,០៧៤នាក់ និងស្លា.ប់ ៣២នាក់៖
– ករណីឆ្លង សហគមន៍ ៤៦៥នាក់– អ្នក ដំណើរពី បរទេស ៣៩៥នាក់ គិតត្រឹមព្រឹក ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 72,104 នាក់– អ្នកជាសះស្បើយ= 64,548 នាក់– អ្នកស្លា.ប់= 1,254 នាក់
កំណត់សម្គាល់៖ ក្រសួងសុខាភិបាលបាន ផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិ សោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ក.ម្រិត ស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់ សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាពដែលអាច ទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាម ទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕