ក្មេងស្រីម្នាក់ឈ្មោះ អឿន ស៊ីណា អាយុទើបតែ ១៦ ឆ្នាំសោះ ស្រាប់ តែត្រូវមករែក ពន់ដ៏ធ្ង.ន់ធ្ងរមួយ ដោយត្រូវមករៀបចំពិធីបុណ្យស.ពតែម្នាក់ឯង ខណៈម្ដាយ.ជាទីស្រឡាញ់របស់ខ្លួនបានបា.ត់.ប.ង់.ជី.វិត កាលពីព្រលប់ថ្ងៃទី ២២ ខែកក្តដា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិ ០២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បានឱ្យដឹងផងដែរថា តាមរយ:ការ.តេស្តរហ័ស ក្នុងពេលជូនម្តាយ.ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត គឺការស្លា.ប់.របស់ម្តាយនាង មិនជាប់ពាក់ព័ន្ធនិងកូវីដ-១៩ ទេ រួមទាំងរូបនាងផងដែរ ។ ម្តាយរបស់ក្មេងស្រីរូបនេះ បានផុត.ដ.ង្ហើ.មក្នុងមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យពុំអាចជួយស.ង្គ្រោះបានឡើយ ព្រោះការសេ.ព.សុ.រា..ហួសប្រមាណ ទើបប.ណ្ដាលឱ្យបា.ត់ប.ង់ជី.វិ.តក្នុងវ័យ ៤៤ ឆ្នាំ ។
ក្រៅពីការបា.ត់ប.ង់នេះទៀតសោត ក្មេងស្រីរូបនេះបានបញ្ជាក់ឱ្យដឹងថា នាងមានបងប្អូនបង្កើតចំនួន ០៣ នាក់ ខណៈដែលខ្លួនជាកូនស្រីពៅ និង ត្រូវរ៉ាប់រង.បន្ទុកនេះតែម្នាក់ឯង ។ ចំណែកឯបងប្រុសរបស់ក្មេងស្រីរូបនេះ ត្រូវជាប់ឃុំខ្លួន ធ្វើចត្តាឡីស័កករណីពាក់ព័ន្ធកូវីដ-១៩ ដោយតេស្តរហ័សឃើញអវិជ្ជមាន
ខណៈដែលបងប្រុសម្នាក់ទៀត គឺបាត់ដំណឹងមិនដឹងនៅឯណានោះឡើយ បន្ទាប់ពីឃើញកម្សត់បែបនេះ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលឃុំបាក់ខ្លង លោក អៀវ កុសល និង លោក អ៊ី ប៉ូច អនុភូមិ ០២ បានខ្នះខ្នែងទទួលភារកិច្ចនេះ និង បានជួយជាថវិកា ចំនួន ៣៥ ០០០០ រៀល និង សន្យាឱ្យមេភូមិចុះអំពាវនាវរកថវិកា នៅថ្ងៃបន្ទាប់ ដើម្បីយកមកជួយសម្រួលក្នុងពិធីបូ.ជា.ស.ពរបស់ម្តាយនាង ៕